LightBlog

Thursday, October 5, 2017

ទទួលទានគ្រឿងស្រវឹង លាយជាមួយភេសជ្ជៈប៉ូវកម្លាំង មិនត្រឹមតែធ្វើឱ្យអ្នកឆាប់ស្រវឹងទេ ថែមទាំងអាចប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ




គ្រឿងស្រវឹងដូចជា ស្រា និងស្រាបៀរជាដើម ត្រូវបានមនុស្សភាគច្រើនទទួលទានដោយការបន្ថែម វ៉ូកា (Vodka) និងភេសជ្ជៈប៉ូវកំលាំង (Energy Drink) ដើម្បីបង្កើនរសជាតិ។ ប៉ុន្តែការធ្វើបែបនេះវាបែរជាផ្តល់ផលប៉ះពាល់ធ្ងន់ធ្ងរទៅវិញ សម្រាប់សុខភាពរាងកាយ  បញ្ហាសតិអារម្មណ៍ និងខួរក្បាល។
ខាងក្រោមនេះផលប៉ះពាល់ធំៗបើសិនជាអ្នកទទួលទានគ្រឿងស្រវឹងលាយជាមួយរាល់ភេសជ្ជៈប៉ូវកម្លាំង៖  

#  ផលប៉ះពាល់

. ធ្វើឱ្យអ្នកឆាប់ស្រវឹងជាងពេលធម្មតា និងអាចមានអាការពុលគ្រឿងស្រវឹងដូចជា ឈឺក្បាល  វិលមុខ  ក្អួតចង្អោរ ជាដើម។
២. ធ្វើឱ្យប៉ះពាល់ស្មារតីរាល់ពេលបើកបរជាងពេលធម្មតា។
. ធ្វើឱ្យជាតិស្ករនៅក្នុងខ្លួនកើនឡើងខ្ពស់។
. ធ្វើឱ្យរាងកាយកើនឡើងកាឡូរី និងសារធាតុកាហ្វេអ៊ីន។
. ធ្វើឱ្យប៉ះពាល់ដល់សុខភាពរាងកាយ និងផ្លូវចិត្តដូចជា៖ មានអាការឈឺក្បាល វិលមុខខ្លាំង ខុសពីពេលធម្មតា រាគរូស ក្អូតចង្អោរ អស់កម្លាំង ល្ហិតល្ហៃ អត្រាហានិភ័យនៃការកើតជំងឺបេះដូងកើនឡើងខ្ពស់ ឈឺចាប់សាច់ដុំ មានបញ្ហាការគេង និងមានបញ្ហាថប់អារម្មណ៍ជាដើម។
ទទួលទានគ្រឿងស្រវឹងលាយជាមួយរាល់ភេសជ្ជៈប៉ូវកម្លាំងផ្សេងៗមិនត្រឹមតែធ្វើឱ្យអ្នកឆាប់ស្រវឹងប៉ុណ្ណោះទេ តែថែមទាំងអាចប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ

# ប្រុងប្រយ័ត្ន

អ្នកមានជំងឺទឹកនោមផ្អែម ជំងឺក្រពះ និងដំបៅក្រពះ ត្រូវតែចៀសវាងដាច់ខាតក្នុងការ លាយភេសជ្ជៈមានជាតិអាល់កុលជាមួយនឹងភេសជ្ជៈប៉ូវកម្លាំង ព្រោះវាអាចធ្វើឱ្យជាតិស្ករក្នុងខ្លួនកាន់តែកើនឡើងខ្ពស់ ដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងអាចធ្វើឱ្យមានបញ្ហាហូរឈាមនៅក្នុងក្រពះបានថែមទៀតផង៕ 

No comments:

Post a Comment

រឿង : គ្រួសារចំលែក

 () កាលណោះខ្ញុំនៅក្មេង.បានឃើញផ្ទាល់ភ្នែក...! បងស្ទើរគាំងបេះដូងទៅហើយ ព្រោះរន្ធត់ផង រំភើបផង!!! មិនដឹងម៉េចខ្ញុំបានជួបរឿងចឹងៗពីរដង។ ម...

Adbox