LightBlog

Thursday, October 5, 2017

ឡូយណាស់! គ្រាន់តែដើរក៏អាចសាកថ្មទូរស័ព្ទបានដែរ

បរទេស៖ ក្នុងពេលបច្ចុប្បន្ន ឧបករណ៍ប្រើប្រាស់ដូចជាស្មាតហ្វូន និងឧបករណ៍អេឡិចត្រូនិចជាច្រើនកំពុងតែមានឥទ្ធិពលយ៉ាងខ្លាំង។
យ៉ាងណាមិញ ថាមពលថ្មនៃគ្រឿងអេឡិចត្រូនិចទាំងនោះ គឺជាបញ្ហាមួយដែលគួរឲ្យធុញទ្រាន់មែនទែន ហើយបើសិនជាអ្នកនៅខាងក្រៅទៀតនោះ វាពិតជាមានភាពលំបាកខ្លាំងណាស់។
កាលពីថ្មីៗនេះ ក្រុមហ៊ុន SolePower បានប្រកាសថាខ្លួនមានគម្រោងដើម្បីដោះស្រាយបញ្ហានេះហើយ ដោយគេគ្រោងនឹងបង្កើតស្បែកជើងឆ្លាតវៃមួយ ដែលនឹងអនុញាតិឲ្យអ្នកធ្វើការសាកថ្មរាល់ពេល ដែលអ្នកដើរឬក៏រត់។

ស្បែកជើង SmartBoots
ស្បែកជើង SmartBoots
ស្បែកជើង SmartBoots
ស្បែកជើង SmartBoots ដែលអាចសាកថ្មទូរស័ព្ទ
កញ្ញា Hahna Alexander ដែលស្ថាបនិក SmartBoots និងជានាយកប្រតិបត្តិក្រុមហ៊ុន SolePower បានប្រាប់សារព័ត៌មានថា បេសកកម្មរបស់ក្រុមហ៊ុន SolePower គឺធ្វើយ៉ាងណាឲ្យថាមពលថ្មរបស់ស្មាតហ្វូន និងឧបករណ៍អេឡិចត្រូនិចមានដំណើរការបានយូរជាងមុន។

កញ្ញា Hahna Alexander
ស្បែកជើងនេះមានបំពាក់ដូចជា ថ្មពិល ឧបករណ៍ចាប់សញ្ញា ឧបករណ៍វាស់ល្បឿននិងម៉ូឌុល WiFi ដែលអាចបញ្ជូនទិន្នន័យទៅ Cloud ផងដែរ។ ក្រៅពីអាចជួយមនុស្សទូទៅក្នុងការសាកថ្ម ស្បែកជើងដ៏អស្ចារ្យនេះ ក៏នឹងអាចក្លាយជាឧបករណ៍មួយដ៏សំខាន់សម្រាប់យោធាសហរដ្ឋអាមេរិកទៀតផង។
គួរបញ្ជាក់ផងដែរថា ក្នុងពេលនេះ ស្បែកជើង SmartBoots កំពុងស្ថិតនៅក្នុងដំណាក់កាលកែឆ្នៃនៅឡើយទេ ដូច្នេះយើងមិនទាន់ដឹងថា ស្បែកជើងមួយនេះនឹងអាចចេញដាក់លក់ក្នុងពេលណានោះទេ៕

No comments:

Post a Comment

រឿង : គ្រួសារចំលែក

 () កាលណោះខ្ញុំនៅក្មេង.បានឃើញផ្ទាល់ភ្នែក...! បងស្ទើរគាំងបេះដូងទៅហើយ ព្រោះរន្ធត់ផង រំភើបផង!!! មិនដឹងម៉េចខ្ញុំបានជួបរឿងចឹងៗពីរដង។ ម...

Adbox