LightBlog

Friday, October 6, 2017

កំពូល​ទូរសព្ទ​ស៊េរីកប់​ៗ ចេញ​​ចុង​ឆ្នាំ ២០១៧ នេះ

នៅ​ក្នុង​ឆ្នាំ​ ២០១៧​ នេះ​ មាន​ក្រុម​ហ៊ុន​ជាច្រើន​បាន​បញ្ចេញ​នូវ​កំពូល​ស្មាតហ្វូន​របស់​ខ្លួន​ដើម្បី​មក​ប្រជែង​នៅ​ក្នុង​ទី​ផ្សារ​។ ​កំពូល​​ស្មាត​ហ្វូន​មួយ​ចំនួន​ បាន​ចេញ​បន្តបន្ទាប់​​គ្នា​នៅបំណាច់ឆ្នាំ ២០១៧ នេះ​។

    Galaxy Note 8

Galaxy Note 8 បាន​បង្ហាញ​ខ្លួន​​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​ ២៣ សីហា ២០១៧ និង​មក​ដល់​ទីផ្សារ​កម្ពុជា​នៅ​ថ្ងៃ​ទី​២៩ កញ្ញា ២០១៧ ដែល​មាន​តម្លៃ ៩១៩ ដុល្លារ។

    LG V30

ក្រុមហ៊ុន​​ LG​ បាន​ធ្វើ​ការ​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នូវ​ម៉ូដែល​ ​V30​ ​នា​ថ្ងៃ​ ​៣១​ ​សីហា​ ​២០១៧ ដែល​មាន​តម្លៃ​ប្រហែល ៦៩៩ ដុល្លារ​ តម្លៃ​ទីផ្សារ​បរទេស។

    iPhone 8/8 Plusនិង iPhone X

iPhone 8/8 Plus និង iPhone X ដែល​ ​Apple​ ​បង្ហាញ​ជា​ផ្លូវការ ​កាល​ពី​ថ្ងៃ​ ​១២​ ​កញ្ញា​ ​២០១៧ និង​បាន​មក​ដល់​ទីផ្សារ​ប្រទេស​កម្ពុជា​ នៅ​ថ្ងៃ​ ​២២​ ​កញ្ញា​​ ​២០១៧។

iPhone 8​ ​ទំហំ​ ​៦៤ GB​ ​តម្លៃ​ប្រមាណ ៩៤៩ ដុល្លារ​ ទំហំ ២៥៦ GB​ តម្លៃ​ប្រមាណ ១០៩៩ ដុល្លារ, iPhone 8 Plus​ ​ទំហំ​ ​៦៤GB​ ​តម្លៃ​ប្រមាណ ១០៩៩ ដុល្លារ​ទំហំ​ ​២៥៦ GB​ ​តម្លៃ​ប្រមាណ​ ១២៤៩ ដុល្លារ។

បញ្ជាក់៖តម្លៃមាន​ភាព​ល្អៀង​បន្តិច​បន្តួច ​អាស្រ័យ​ទៅ​តាម​បណ្ដា​ហាង​នានា​ពេល​ចេញ​លក់​ដំបូង។

ចំពោះ iPhone X ក្រុម​ហ៊ុន Apple នឹង​បញ្ចេញ​លក់​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ឆ្នាំ ២០១៧ ​ខាង​មុខ​នេះ​។

    Google Pixel 2 និង​ Pixel 2 XL

Google បាន​ប្រកាស​ចេញ​ Google Pixel 2 និង​ Pixel 2 XL កា​​ពី​ថ្ងៃ​ទី ៤ ខែ តុលា ឆ្នាំ ២០១៧ ​ម្សិលមិញ​។

បើ​តាម​វិប​សាយ​ Android-Life ឲ្យ​ដឹង​ថា​ Pixel 2 ​មាន​តម្លៃ​ចាប់​ពី ៦៤៩ ដុល្លារ​ ទំហំ​ ៦៤ GB និង ៧៤៩ ដុល្លារ​ ទំហំ ១២៨ GB។ចំពោះ​ Pixel 2 XL មាន​តម្លៃ​​ថ្លៃ​ ៨៤៩ ដុល្លារ ទំហំ​ ៦៤ GB និង ៩៤៩ ដុល្លារ ទំហំ ១២៨ GBតម្លៃ​ទីផ្សារ​បរទេស ។

    Huawei Mate 10

Mate 10 របស់ Huawei នឹង​ត្រូវ​ដាក់​បង្ហាញ​ផ្លូវការ​ នា​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៧ ខាង​មុខ​នេះ​។

ចំពោះ​​តម្លៃ​និង​​សមត្ថភាព​លម្អិតយ៉ាង​ណា​នេះ​មិន​ទាន់​បាន​ដឹង​ច្បាស់​នៅ​ឡើយ​ទេនា។

-Google ធ្លាប់​ចំអក​ Apple រឿង​ដក​រន្ធ​កាស​ ចុង​ក្រោយ​ដកតាម Apple ដែរ

-ត្រាំ​ក្នុង​ទឹក​មួយ​ម៉ោង​ដូច​គ្នា Galaxy S8 ឬ iPhone 8 ជា​អ្នក​ឈ្នះ?

No comments:

Post a Comment

រឿង : គ្រួសារចំលែក

 () កាលណោះខ្ញុំនៅក្មេង.បានឃើញផ្ទាល់ភ្នែក...! បងស្ទើរគាំងបេះដូងទៅហើយ ព្រោះរន្ធត់ផង រំភើបផង!!! មិនដឹងម៉េចខ្ញុំបានជួបរឿងចឹងៗពីរដង។ ម...

Adbox