LightBlog

Sunday, October 15, 2017

ខ្វះឈាម ឬមានបញ្ហាឈាមរត់ គួរជ្រើសអាហារ៥មុខនេះ

បញ្ហាខ្វះឈាម អាចបណ្តោលឲ្យរាងការមានភាពស្លេកស្លាំង គ្មានកម្លាំងកំហែងឡើយ។ ចំពោះបញ្ហាឈាមរត់វិញ អាចពណ្តោលឲ្យចង្វាក់បេះដូងលោតមិនបានត្រឹមត្រូវ ហើយអាចបណ្តោលឲ្យកើតជំងឺបេះដូង ឬដាច់សរសៃឈាមក៏មានដែរ។ អាស្រ័យហេតុនេះ ការថែរក្សាឈាមឲ្យមានសុខភាពល្អពិតជារឿងសំខាន់ខ្លាំងណាស់ ដែលគ្រប់គ្នាគួរតែយកចិត្តទុកដាក់។ ខាងក្រោមនេះ គឺជាប្រភេទអាហារដែលអាចជួយថែរក្សាឈាមឲ្យមានសុខភាពល្អ។
បន្លែបៃតង
ប្រភេទបន្លែបៃតងមានដូចជា ស្ពៃខ្មៅ ត្រកួន ផ្កាខាត់ណាពណ៌ខៀវ… ជាអាហារដែលមានផ្ទុកវីតាមីនC និងជាតិដែក ហើយធ្វើឲ្យរាងកាយងាយស្រួលក្នុងការស្រូបយក។
ថ្លើម និងសាច់
ថ្លើម ឬសាច់ មានផ្ទុកជាតិដែកច្រើនបំផុត ហើយរាងកាយក៏ងាយស្រួបក្នុងការស្រូប និងប្រើប្រាស់ផងដែរ។ ដូច្នេះ អ្នកគួរតែទទួលទានថ្លើម ឬសាច់ក្រហម ២ទៅ៣ដងក្នុងមួយសប្តាហ៍។
គ្រាប់ធញ្ញជាតិ
ប្រភេទគ្រាប់ធញ្ញជាតិដូចជា សណ្តែកក្រហម សណ្តែកខ្មៅ អាល់ម៉ុង ស្រូសឡី គ្រាប់ល្ពៅ សុទ្ធតែសម្បូទៅដោយជាតិដែកដូចគ្នា។ ដូច្នេះ សម្រាប់អ្នកដែលតមសាច់ គួរតែជ្រើសរើសអាហារប្រភេទនេះ។
ម្រេច ខ្ទឹមស និងរមៀត
ការបន្ថែមគ្រឿងទេសទាំងអស់នេះនៅក្នុងរបបអាហារ អាចជួយឲ្យឈាមរត់បានល្អ ហើយវាក៏អាចជួយកាត់បន្ថយបញ្ហាសម្ពាធឈាមឲ្យត្រឡប់មកធម្មតាវិញបាន។
ទឹកប្រទាលកន្ទុយក្រពើ
ទឹកប្រទាលកន្ទុយក្រពើ សម្បូរទៅដោយអាស៊ីតអាំមីណូ អង់ស៊ីម វីតាមីន និងសារធាតុរ៉ែ។ វាមានសមត្ថភាពបណ្តេញកាកសំណល់ ប្រយុទ្ធប្រឆាមងនឹងការរលាក ហើយជំរុញឲ្យប្រព័ន្ធឈាមរត់ដំណើរការបានល្អ។

No comments:

Post a Comment

រឿង : គ្រួសារចំលែក

 () កាលណោះខ្ញុំនៅក្មេង.បានឃើញផ្ទាល់ភ្នែក...! បងស្ទើរគាំងបេះដូងទៅហើយ ព្រោះរន្ធត់ផង រំភើបផង!!! មិនដឹងម៉េចខ្ញុំបានជួបរឿងចឹងៗពីរដង។ ម...

Adbox