LightBlog

Tuesday, March 27, 2018

ការរកឃើញ ៩ចំនុច ដែលអាចមានឥទ្ធិពល ប៉ះពាល់ដល់ខួរក្បាលរបស់អ្នក!

១. ការគេងមិនគ្រប់គ្រាន់ធ្វើឱ្យប៉ះពាល់ដល់ខួរក្បាលយ៉ាងធ្ងន់ធ្ងរ

អ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យកាលីហ្វញ៉ា បានរកឃើញថា ការមិនបានគេង ឬសម្រាកគ្រប់គ្រាន់ វាអាចបណ្តាលឱ្យខួរក្បាលមានបញ្ហាដូចជា ធ្វើឱ្យការចងចាំចុះខ្សោយ  និងកើតជំងឺមួយប្រភេទហៅថា Alzheimer ដែលជាភាសាខ្មែរហៅថា ជំងឺភ្លេចភ្លាំង។ ក្នុងកំឡុងពេលគេងនៅពេលយប់ ខួរក្បាលមានតួនាទីជម្រះចោល នូវសារធាតុពុលចេញពីកោសិកាខួរក្បាល ដូច្នេះបើអ្នកមិនបានគេងគ្រប់គ្រាន់ទេ  វាអាចបណ្តាលឱ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ខួរក្បាល។
ការដែលអ្នក មិនបានគេង ឬសម្រាកបានគ្រប់គ្រាន់វាអាចបណ្តាលឱ្យខួរក្បាលរបស់អ្នកមានបញ្ហាដូចជា ធ្វើឱ្យការចងចាំខ្សោយ និងកើតជំងឺមួយប្រភេទហៅថា Alzheimer ដែលជាភាសាខ្មែរហៅថា ជំងឺភ្លេចភ្លាំង

២. ភាពតានតឹងរយៈពេលយូរអាចបំផ្លាញសមត្ថភាពខួរក្បាល

អ្នកប្រហែលជាធ្លាប់គិតថាភាពតានតឹងនឹងធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នក ប៉ុន្តែការពិតទៅភាពតានតឹងធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពខួរក្បាលរបស់អ្នកទៅវិញទេ។ ពេលដែលអ្នកតានតឹងខ្លាំងពេក និងមានរយៈពេលយូរវាអាចបណ្តាលឱ្យខួរក្បាលអ្នកមានបញ្ហាសមត្ថភាពការចងចាំធ្លាក់ចុះ ដែលធ្វើឱ្យការសិក្សា  ការធ្វើការងារផ្សេងៗចុះខ្សោយទៅតាមនោះដែរ  ហើយពេលខ្លះថែមទាំងអាចបាត់បង់ការគ្រប់គ្រងលើខ្លួនឯងផងដែរ។ លើសពីនេះវាថែមទាំងធ្វើឱ្យកើតអាការខឹង មួរម៉ៅ និងធុញថប់ញឹកញាប់ទៀតផង។
ពេលដែលអ្នកតានតឹងខ្លាំងពេក និងមានរយៈពេលយូរវាអាចបណ្តាលឱ្យខួរក្បាលអ្នកមានបញ្ហាសមត្ថភាពការចងចាំធ្លាក់ចុះ ដែលធ្វើឱ្យការសិក្សា ការធ្វើការងារផ្សេងៗចុះខ្សោយ ថែមទាំងអាចបាត់បង់ការគ្រប់គ្រងលើខ្លួនឯងថែមទៀតផង

៣. អារម្មណ៍ស្អប់ និងស្រលាញ់វាមានលក្ខណៈស្រដៀងគ្នា

អ្នកប្រហែលជាមិនបានដឹងទេថា អារម្មណ៍ដែលស្រលាញ់ និងស្អប់វាកើតឡើង នៅត្រង់ចំនុចខួរក្បាលមួយកន្លែងស្រដៀងគ្នា។ អ្នកវិទ្យាសាស្រ្តអង់គ្លេសបានអះអាងថា ការស្អប់ ស្រលាញ់ និងភាពស្និទ្ធស្នាលនឹងធ្វើឱ្យខួរក្បាលរបស់អ្នក បាត់បង់ការគិត និងការវិនិច្ឆ័យផ្សេងៗ  (ដែលដូចជាពាក្យខ្មែរនិយាយថាលំអៀងព្រោះស្អប់ និងលំអៀងព្រោះស្រលាញ់) ។  
អ្នកវិទ្យាសាស្រ្តអង់គ្លេសបានអះអាងថា ការស្អប់ ស្រលាញ់ និងភាពស្និទ្ធស្នាលនឹងធ្វើឱ្យខួរក្បាលរបស់អ្នក បាត់បង់ការគិត និងការវិនិច្ឆ័យផ្សេងៗ

៤. ខួរក្បាលត្រូវការជាតិទឹកច្រើន

ខួរក្បាលមនុស្សមានជាតិទឹកដល់ទៅ ៨០%  ដូច្នេះការខ្វះជាតិទឹកត្រឹមតែកម្រិតមធ្យម (២%) វានឹងធ្វើឱ្យប៉ះពាល់ដល់ការប្រមូលផ្តុំអារម្មណ៍  និងស្មារតីប្រុងប្រយ័ត្នផ្សេងៗ  ហើយថែមទាំងធ្វើឱ្យចុះខ្សោយសមត្ថភាពចងចាំផងដែរ។ ដូច្នេះគួរពិសាទឹកឱ្យបានយ៉ាងហោចណាស់ក៏ ២លីត្រដែរក្នុងមួយថ្ងៃ។ 

៥. ការមានផ្ទៃពោះធ្វើឱ្យខួរក្បាលមានការប្រែប្រួល

មានមនុស្សជាច្រើនប្រាកដជាកត់សម្គាល់ឃើញថា ស្ត្រីមានការប្រែប្រួលអារម្មណ៍ចុះឡើងច្រើននៅពេលដែលមានផ្ទៃពោះ។  អ្នកវិទ្យសាស្រ្តបានរកឃើញថា​ កំឡុងពេលមានផ្ទៃពោះ បរិវេណមួយនៃខួរក្បាលមានការប្រែប្រួលដែលវាធ្វើឱ្យស្រ្តីមានអារម្មណ៍ឆាប់ខឹង  មួរម៉ៅ  ធុញទ្រាន់  អន់ចិត្ត  តានតឹង  គិតច្រើន  ថែមទាំងអាចបាត់បង់សមត្ថភាពការគិត និងយល់ដឹងមួយចំនួនថែមទៀតផង។  ដូច្នេះកំឡុងពេលមានផ្ទៃពោះចាំបាច់បំផុតត្រូវពង្រឹងការប្រុងប្រយ័ត្ន  ការមើលថែ និងកត់សម្គាល់បញ្ហាផ្សេងៗដែលអាចកើតមានលើស្ត្រីនិងកូនក្នុងផ្ទៃ។
ពេលមានផ្ទៃពោះ បរិវេណមួយនៃខួរក្បាលមានការប្រែប្រួលដែលវាធ្វើឱ្យស្រ្តីមានអារម្មណ៍ឆាប់ខឹង មួរម៉ៅ ធុញទ្រាន់ អន់ចិត្ត តានតឹង គិតច្រើន ថែមទាំងអាចបាត់បង់សមត្ថភាពការគិត និងយល់ដឹងមួយចំនួន

៦. ជាតិស្ករហួសប្រមាណធ្វើឱ្យបាត់បង់សមត្ថភាពរៀន និងគិត

ការទទួលទានរបបអាហារដែលមានជាតិស្ករច្រើនហួសប្រមាណ នឹងធ្វើឱ្យខួរក្បាលរបស់អ្នកធ្លាក់ចុះ ដូចជាការចងចាំ និងការគិតចុះខ្សោយ កាត់បន្ថយសមត្ថភាពក្នុងការគិត និងការផ្តោតអារម្មណ៍ផ្សេងៗទៀត។  ដោយសារការបរិភោគអាហារដែលមានជាតិស្ករច្រើន លើសលប់ពេក អាចបំផ្លាញប្រព័ន្ធសរសៃប្រសាទនៅក្នុងខួរក្បាល ជាពិសេសសាជាតិស្ករកែច្នៃ និងគីមីដែលមានបន្ថែមនៅក្នុងចំណី និងម្ហូបអាហារខាងក្រៅ។  
ជាតិស្ករច្រើនលើសលប់ពេក អាចបំផ្លាញប្រព័ន្ធសរសៃប្រសាទនៅក្នុងខួរក្បាល

៧. ស្នេហានិងមនោសញ្ចេតនាផ្សេងៗមានលក្ខណៈស្រដៀងគ្នា

អារម្មណ៍ស្នេហា និងមនោសញ្ចេតនាផ្សេងៗមានលក្ខណៈមួយលើកម្រិតខួរក្បាលដែលស្រដៀងគ្នាច្រើន តែក៏មានការខុសគ្នាបន្តិចបន្តួចដែរ។  ដោយសារស្នេហា  ខួរក្បាលបង្កើតឱ្យមានការចង់បានភាពស្និទ្ធស្នាល និងស្រើបស្រាលក្នុងអារម្មណ៍ផ្សេងៗ តែមនោសញ្ចេតនាស្នេហារបស់ឪពុកម្តាយ ធ្វើឱ្យមានការស្រលាញ់ បារម្ភ និងមានទំនួលខុសត្រូវ។
ស្នេហាខួរក្បាលបង្កើតឱ្យមានការចង់បានភាពស្និទ្ធស្នាល និងស្រើបស្រាលក្នុងអារម្មណ៍ផ្សេងៗ តែមនោសញ្ចេតនាស្នេហារបស់ឪពុកម្តាយ ធ្វើឱ្យមានការស្រលាញ់ បារម្ភ និងមានទំនួលខុសត្រូវ

៨. ការគូររូបពង្រឹងសមត្ថភាពខួរក្បាល

ការសិក្សាមួយបានរកឃើញថាការគូរគំនូរផ្សេងៗ ឬការគូររូបលេងជាលក្ខណៈកម្សាន្តអាចពង្រឹងសមត្ថភាពខួរក្បាលបានល្អ ដូចជាពង្រឹងទំនាក់ទំនងតំបន់ខួរក្បាល និងកាត់បន្ថយអាយុកាលនៃការចងចាំពេលដែលអ្នកមានវ័យកាន់តែច្រើនថែមទៀតផង។  
ការគូរគំនូរផ្សេងៗ ឬការគូររូបលេងជាលក្ខណៈកម្សាន្តអាចពង្រឹងសមត្ថភាពខួរក្បាលបានល្អ ដូចជាពង្រឹងទំនាក់ទំនងតំបន់ខួរក្បាល និងកាត់បន្ថយអាយុកាលនៃការចងចាំពេលដែលអ្នកមានវ័យកាន់តែច្រើនថែមទៀតផង

៩. ការអានជាការហ្វឹកហាត់ខួរក្បាលដែលល្អបំផុត

នៅក្នុងប្រទេសជឿនលឿន គេតែងណែនាំ និងបង្ហាត់បង្រៀនប្រជាជនរបស់គេ ជាពិសេសចាប់ផ្តើមពីក្មេងតូចៗទៅ  សិក្សាដោយខ្លួនឯងតាមរយៈការអាន។  ការអានជាការហ្វឹកហាត់ខួរក្បាលដ៏ពិសេសមួយ ដែលអ្នកស្មានមិនដល់ ព្រោះពេលអានធ្វើឱ្យខួរក្បាលនៅក្នុងផ្នែកដែលមិនធ្វើការមួយចំនួនឱ្យដំណើរការទាំងអស់។ ពេលដែលអ្នកអាន ឈាមបានរត់ចូលទៅក្នុងសព្វសសៃខួរក្បាល ដែលអាចជួយពង្រឹង ប្រមូលផ្តុំការចងចាំ និងការទទួលខុសត្រូវក្នុងខួរក្បាលបានល្អថែមទៀតផង  ដែលសមត្ថភាពបែបនេះ មិនអាចកើតមាននោះទេ ​ពេលដែលអ្នកលេងហ្គេម ឬមើលទូរទស្សន៍ជាដើម៕
ពេលដែលអ្នកអាន ឈាមបានរត់ចូលទៅក្នុងសព្វសសៃខួរក្បាល ដែលអាចជួយពង្រឹង ប្រមូលផ្តុំការចងចាំ និងការទទួលខុសត្រូវក្នុងខួរក្បាលបានល្អថែមទៀតផង
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែលnews@khmerload.com (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload 

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មកchlatjobs@gmail.com

No comments:

Post a Comment

រឿង : គ្រួសារចំលែក

 () កាលណោះខ្ញុំនៅក្មេង.បានឃើញផ្ទាល់ភ្នែក...! បងស្ទើរគាំងបេះដូងទៅហើយ ព្រោះរន្ធត់ផង រំភើបផង!!! មិនដឹងម៉េចខ្ញុំបានជួបរឿងចឹងៗពីរដង។ ម...

Adbox