មូលហេតុបណ្តាលឱ្យពុលចំណីអាហារ
មូលហេតុចម្បងនៃអាការពុលចំណីអាហារបណ្តាលមកពីបាក់តេរី បារ៉ាសិតលើចំណីអាហារ អាហារដែលមិនបានលាងសម្អាតឱ្យបានស្អាតល្អ ជាពិសេសកង្វះខាតអនាម័យលើម្ហូបចំណីតែម្តងដូចជា៖- ទទួលទានចំណីអាហារដែលចាស់ ឬសល់
- ប្រើប្រាស់ទឹកកខ្វក់ និងទឹកដែលគ្មានអនាម័យយកមកចម្អិនម្ហូបអាហារ
- ទទួលទានអាហារដែលមានរុយរោម
- ការលាងបន្លែ ផ្លែឈើមិនបានស្អាតល្អ ដែលអាចឱ្យជាប់មេរោគ ជាពិសេសឥទ្ធិពលនៃថ្នាំគីមីដែលមានគ្រោះថ្នាក់បំផុតសម្រាប់សុខភាព
- ទទួលទានចំណីអាហារដោយមិនបានលាងដៃឱ្យបានស្អាត ឬប្រើប្រាស់សំភារៈសម្រាប់ទទួលទានដូចជា ចាន សម ស្លាបព្រា ដែលជាប់មេរោគ។

រោគសញ្ញានៃអាការពុលចំណីអាហារ
- ចេះតែក្អួតចង្អោរមិនឈប់- ឈឺចុកចាប់ក្នុងពោះ
- ឈឺក្បាល វិលមុខ
- រាគមិនឈប់ឈរ
- រាងកាយទន់ខ្សោយ អស់កម្លាំង ល្ហិតល្ហៃ...ល។

វិធីបង្ការ និងការពារពីការពុលចំណីអាហារ
ការពុលចំណីអាហារយើងអាចការពារ និងបង្ការបានដោយមូលហេតុចម្បងតែម្យ៉ាងគត់នោះគឺ រក្សាអនាម័យចំណីអាហារដែលមានដូចជា៖- លាងសំអាតដៃឱ្យបានស្អាតល្អរាល់ពេលមុន និងក្រោយទទួលទានចំណីអាហារ។
- លាយសម្អាតបន្លែ ផ្លែឈើឱ្យបានស្អាតល្អ ចៀសវាងជាប់មេរោគបាក់តេរីមកជាមួយ ជាពិសេសថ្នាំគីមីតែម្តង។
- សម្អាតសំភារៈផ្ទះបាយឱ្យបានស្អាតល្អ ដូចជាចាន ឆ្នាំង សម ស្លាបព្រា ចង្កឹះ និងឧបករណ៍សម្រាប់ចម្អិនម្ហូបអាហារជាដើម។
- មិនត្រូវទទួលទានទឹកឆៅ ឬទឹកដែលមិនបានដាំឱ្យបានពុះល្អ ជាពិសេសមិនត្រូវទទួលទានផលិតផលទឹកដោះគោដែលមិនបានសម្លាប់មេរោគឱ្យបានត្រឹមត្រូវ។
- ត្រូវចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អក្នុងសីតុណ្ហភាពដែលមានសុវត្ថិភាព។
- មិនត្រូវរក្សាម្ហូបអាហារនៅក្នុងទូទឹកកកយូរថ្ងៃពេកទេ ជាពិសេសគួរតែប្រើប្រាស់តែបន្លែ ផ្លែឈើដែលនៅស្រស់ៗបានហើយសម្រាប់ទទួលទាន ។
- ត្រូវតែប្រមូលចំណីអាហារ បន្លែ ផ្លែឈើបោះចោលជាដាច់ខាតរាល់ពេលដែលវាផ្លាស់ប្តូររូបរាង ពណ៌សម្បុរ និងក្លិនជាដើម។

# ការព្យាបាលអាការពុលចំណីអាហារ
អ្នកអាចប្រើប្រាស់ប្រភេទថ្នាំ អង់ទីប៊ីយ៉ូទិច សម្រាប់ព្យាបាលមេរោគដែលប៉ះពាល់ដល់ ក្រពះពោះវៀនដូចជាក្អួតចង្អោរ រាគរូសជាដើម។ តែភាគច្រើនការប្រើប្រាស់ថ្នាំមិនសូវជាទទួលបានការពេញនិយម និងប្រសិទ្ធភាពឆាប់រហ័សដូចជាការបញ្ចូលជាតិទឹកនៅក្នុងខ្លួនតាមរយៈការដាក់សឺរ៉ូមបង្គ្រប់ជាតិទឹកនោះទេ។ ដោយអាការពុលចំណីអាហារភាគច្រើនធ្វើឱ្យអ្នកបាត់បង់ជាតិទឹក និងអាឡិចត្រូលីត្រពីរាងកាយយ៉ាងច្រើននោះក៏ដោយសារការរាគរូស និងក្អួតចង្អោរ។ ដូច្នេះមានតែវិធីបន្ថែមជាតិទឹកប៉ុណ្ណោះទើបអាចធ្វើឱ្យអ្នកឆាប់ជាសះស្បើយពីអាការពុលចំណីអាហារទាំងនោះ។ អ្នកអាចទទួលទានម្ហូប ចំណីអាហារដែលសម្បូរជាតិទឹកបន្ថែមដូចជា ផឹកទឹកស្អាតធម្មតាឱ្យបានច្រើន, ទឹកអូរ៉ាលីត្រ និងទឹកស៊ុបជាដើម។ ប៉ុន្តែគួរចៀងវាងទទួលទានទឹកតែ, កាហ្វេ, គ្រឿងស្រវឹង, ទឹកសូដា និងរាល់ភេសជ្ជៈផ្សេងៗជាដើម។ចំណាំ៖ អ្នកត្រូវតែទៅមន្ទីរពេទ្យជាបន្ទាន់បើសិនអាការពុលចំណីអាហារអ្នកកាន់ទៅធ្ងន់ធ្ងរទៅដូចជា៖
បន្តក្អួតមិនឈប់លើសពី ២ថ្ងៃ,
មានឈាមជាប់ជាមួយរាល់ពេលក្អួតម្តងៗ, រាគកាន់តែធ្ងន់ធ្ងរមិនបាត់លើសពី ២ថ្ងៃ,
មានអារម្មណ៍ថារាងកាយខ្សោះជាតិទឹក អស់កម្លាំងល្ហិតល្ហៃខ្លាំង,
ការឈឺចាប់ក្នុងពោះខ្លាំង និងរមួលក្នុងក្រពះស្ទើរតែទ្រាំមិនបាន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com
(3) LINE, VIBER: 085836679 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
-
-
មិនចាំបាច់អស់លុយ គ្រាន់តែទទួលអាហារទាំងនេះ ក៏បានដើមទ្រូងធំស្អាតដែរ! 2,981 SHARES / ២១ ម៉ោងមុន
-
-
-
No comments:
Post a Comment